ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនិកជនខ្មែរចំណាស់ ជិះយន្តហោះពីស្រុកបារាំង មកសំលាប់ប្រពន្ធក្មេង នៅស្រុកខ្មែរ ដោយយសារតែភ្លើងប្រច័ណ្ឌ

208

 

ភ្នំពេញ ៖ ដោយយសារតែភ្លើងប្រច័ណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យស្លាប់។ បន្ទាប់ពីសម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញ បុរសជាប្តីបានម៉ូតូជិះគេចទៅបាត់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ ។

ប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។

VID_20230224_202440_039.mp4 VID_20230224_202440_722.mp4 VID_20230224_202440_341.mp4 VID_20230224_202440_735.mp4

អត្ថបទដែលជាប់ទាក់ទង