សម្ដេចតេជោ ហ៊ុន សែន ៖ ស៊ន ដារ៉ា ជួយ ខ្លួនឯងមិនបានផង ចង់ក្លាយខ្លួនជានាយក រដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃសៅរ៍នេះបញ្ចេញសារនៅលើផេកផ្លូវការថា សព្វថ្ងៃក្មួយស៊ន ដារ៉ា ជួយ
ខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿង
យលសប្តិទាំងថ្ងៃ ហើយសម្តេចក៏បានផ្តាំទៅក្មួយស៊ន ដារ៉ាវិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជន
នាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន
សូម្បីតែចង់ក្លាយជាសមាជិកគណបក្យ
ប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួស
ជ្រុលហើយ។
សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថាភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។
ក្នុងការនិយាយនោះស៊ន ដារ៉ាបានបញ្ជាក់
ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ
ដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់
ការគាំទ្រកន្លងមក។
អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើក
ជាយោបល់បើកការចរចាជាមួយខ្ញុំដោយ
ភ្ជាប់មកជាមួយលក្ខ័ខណ័្ឌ៤ក្នុងនោះ
លក្ខ័ខណ្ឌ័ទីមួយគឺស៊ន ដារ៉ាត្រូវតែធ្វើជា
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើបស៊ន ដារ៉ាព្រមចូលរួមជាមួយ
គណបក្សប្រជាជន។
ស៊ន ដារ៉ាបាននិយាយថាគាត់ជាសត្វ
ឥន្ទ្រីដែលពេលមុនគាត់ថាហ៊ុន ម៉ាណែត
ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែប
ប្រមាថ។
គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត
ហ៊ុន សែនមកសម្រាប់បង្រ្កាបប៉ុល ពត
ឯព្រះបានបង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។
ពូសូមផ្តាំទៅក្មួយស៊ន ដារ៉ាវិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជន
នាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន
សូម្បីតែចង់ក្លាយជាសមាជិកគណបក្យ
ប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួស
ជ្រុលហើយ។
ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូ
អ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់
ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯង
ជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះ
ខ្មាសអៀនទេនៅពេលនិយាយដល់រឿង
របៀបនេះ។
ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយ
ដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿង
យលសប្តិទាំងថ្ងៃ៕
