ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលរារាំង ដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សា មកលេីសមត្ថកិច្ច ត្រូវឃាត់ខ្លួន

91

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន ។

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី

១. ប្រឆាំងអ្នករាជការសាធារណៈ
២. ប្រើហឹង្សាដោយចេតនា
៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

សេចក្តីបកស្រាយ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ រំលងអាធ្រាត ឈានចូលយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្អើលប្រជាពលរដ្ឋពេញភូមិ ខណៈពេលកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យម៉ូតូប្រដេញតាមយុវជនមួយក្រុមជាមុខសញ្ញាសង្ស័យរួចក៏ជ្រុលទៅបុកនិងបុរសម្នាក់ទៀតដែលកំពុងតែឈររយ៉ែរថយន្តបណ្តាលអោយដួលរួចក៏ដកកាំភ្លើងអាមេភ្ជង់ “ ។

តាមពិតជាក់ស្តែង នៅយប់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តខណ្ឌដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក៏ប្រទះឃើញក្រុមក្មេងមានគ្នាចំនួន៥ នាក់ ជិះម៉ូតូពីរគ្រឿង ។ បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះបានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀតបានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញតួនាទី ភារកិច្ច ដេីម្បីតាមឃាត់ខ្លួនជនសង្ស័យ ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថិកិច្ចដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វេីការរារាំងមិនឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវិដេអូភាពស្រវឹង កាយវិការប្រមាថ និងរារាំងសមត្ថកិច្ច)។

ពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ រកមុខបុរសម្នាក់ដែលរារាំងសមត្ថកិច្ចក្នុងការចុះអនុវត្តការងារ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសថែមទាំងប្រមាទមេីលងាយ និងដេញវាយសមត្ថកិច្ចថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង