ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឈឿន ប៊ុនឆន ដែលត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្តព្រៃវែង

182

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី
ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖

ប្រការ១: ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ប្រការ២: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

 

អត្ថបទដែលជាប់ទាក់ទង