ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានជម្រាបជូន គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣

58

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រង US-ASEAN Business Council នៅអគារធនាគារជាតិនៃកម្ពុជា វត្តភ្នំ។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ បានស្វាគមន៍និងបានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តមទេសាភិបាលរង ក៏បានយកឱកាសនោះស្នើដល់គណៈប្រតិភូឱ្យបន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជាបានមានចំណាប់អារម្មណ៍ថា ប្រតិបត្តិការវិនិយោគនាពេលកន្លងមកទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជាបានបន្តពង្រីកទំហំប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់។

លើសពីនេះ ឯកឧត្តម Michael W. Michalak ក៏បានបង្ហាញពីសុទិដ្ឋិនិយមលើវឌ្ឍនភាពនៃវិស័យឌីជីថលនៅកម្ពុជាដែលរាប់បញ្ចូលទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការអាជីវកម្មរបស់បណ្តាក្រុមហ៊ុន-សហគ្រាសនានានៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង