ការដ្ឋានសាងសង់ស្ពានខ្សែកាប កោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២%
ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ នៅថ្ងៃទី 4 ខែមីនាឆ្នាំ 2023 នេះបានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ។
តាមផែនការ គំរោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។
ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២៕