ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ ដែលចាក់សម្លាប់ស្ត្រីម្នាក់​ ជាសង្សារ នៅមុខតំបន់សេដ្ឋកិច្ចពិសេស​ ជាជាង​ ខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

114

ភ្នំពេញ៖ ជនសង្ស័យ​ ដែលចាក់សម្លាប់ស្ត្រីម្នាក់​ ជាសង្សារ នៅមុខតំបន់សេដ្ឋកិច្ចពិសេស​ ជាជាង​ ខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។

លោកឧត្តម សេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្សយ័ម្នាក់ដែលជាឃាតករចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោង​ចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មីនា២០២៣ ហើយរត់គេចខ្លួននោះ បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័ ចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១រសៀលថ្ងៃ៧មីនា២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន​រង​គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង