ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿង បើកចុះពីច្រកផ្លូវល្បឿនលឿន មកផ្លូវជាតិលេខ៤ ក្រឡាប់ផ្ងារជើង

142

ស្រុកកំពង់សីលា៖ សមត្ថកិច្ចប្រាប់ថា រថយន្តមួយគ្រឿង បើកចុះពីច្រកផ្លូវល្បឿនលឿនមកផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ បើកត្រង់បត់មិនទាន់ ក៏ជ្រុលហួសផ្លូវជាតិលេខ៤ ធ្លាក់ទៅម្ខាងផ្លូវបណ្តាលឲ្យរថយន្តនេះក្រឡាប់ កាលពីម៉ោងជិត៦ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។

រថយន្តនេះម៉ាកAUDI Q7ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI-3632 មានអ្នករួមដំណើរក្នុងរថយន្តចំនួន០៥នាក់ បើកបរដោយឈ្មោះ ស៉ិន សុក្រឹត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ហេតុការណ៍នេះបណ្តាលរថយន្តរងការខូចខាត ចំណែកមនុស្សក្នុងរថយន្តរងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ៕

អត្ថបទដែលជាប់ទាក់ទង