នាវាឆ្មាំសមុទ្រកងទ័ពជើងទឹកឥណ្ឌា ចូលចតក្រុងព្រះសីហនុរយៈពេល៦ថ្ងៃ
ព្រះសីហនុ : ខេត្តព្រះសីហនុស្វាគមន៍នាវាឆ្មាំសមុទ្រកងទ័ពជើងទឹកឥណ្ឌា ICS Paheredar ដឹកនាំដោយវរនាវីឯក Pramod Pokhriyal ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល 6 ថ្ងៃ។
ឯកឧត្តម ឡុង ឌីម៉ង់ លេីកឡេីងថា នាវាជើងទឹកនេះមកកម្ពុជាដើម្បីចូលរួមសកម្មភាពជាមួយនគរបាលការពារព្រំដែនទឹក ឆ្លើយតបទាក់ទិនទៅនឹងការបំពុលសមុទ្រ ប្រតិបត្តិការសំអាតឆ្នេរ និងធ្វើលំហាត់ល្បាតរួមខ្នាតតូចជាមួយនាវាកងទ័ពជើងទឹកកម្ពុជាផងដែរ។
