ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

124

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣» បច្ចុប្បន្ន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំង ជានាយឧត្តមសេនីយ៍។
យោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន ភ្នំពេញរី ទទួលបាន នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ត្រាស់បង្គាប់ :
មាត្រា១ : ដំឡើងឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣
នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង