ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបក្រុមក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ដ តាមដងផ្លូវ

104

ខេត្តព្រៃវែង : បង្ក្រាបបានក្រុមក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ដ តាមដងផ្លូវ ចំណុចគីឡូម៉ែត្រលេខ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនសង្ស័យ ទី១៖ ឈ្មោះ ថៃ មេសា អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ វ៉ា ស៊ីថេត អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ឆោម សុភីត អាយុ១៨ឆ្នាំ ។

ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំងបីបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តកុងតឺន័រ នៅចំណុចខាងលើពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ថៃ មេសា ជាអ្នកឌុប ហើយឈ្មោះ វ៉ា
ស៊ីថេត ជិះកណ្តាល គឺជាអ្នកគប់ និងឈ្មោះ ឆោម សុភីត ជិះពីក្រោយ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីក៏សាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង