ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពជេីងគោកភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដែលចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចការងារ

111

ខេត្តព្រះសីហនុ ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោកភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដែលចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង