លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ វាមិនមែនជារឿងចម្លែកនោះទេ ដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មានឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជន
ភ្នំពេញ៖ វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិតហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិតបានបន្ដថា៖ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មានThe Cambodia Daily Khm er បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា,ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រ ឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅ ដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។
លោកបណ្ឌិតបញ្ជាក់ថា៖ បើសារព ត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់ ៕. សំរិត
