ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេស​រដ្ឋមន្រ្តី លី ធុជ ប្រកាស​ខេត្តតាកែវ ជា​ខេត្តអស់​មីន

216

 

ខេត្តតាកែវ ៖ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តមទេស​រដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរមីន​​ បាន​អញ្ជើញ​ជាអធិបតីភាពប្រកាស​ខេត្ត​តាកែវ ជា​ខេត្តអស់​មីន ​​ដោយ​មាន​ការ​ចូលរួម​ពីឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​តាកែវ ក្រុម​ប្រឹក្សា​ខេត្ត​​ ប្រតិបត្តិករ​​បោសសម្អាតមីន មន្រ្តី​រាជ​ការ​ជុំ​វិញ​ខេត្ត និង​ប្រជា​ពលរដ្ឋខេត្តតាកែវ។

ក្នុងឱកាស​នោះ ក្នុង​​នាម​ប្រជា​ជន​ខេត្តតាកែវ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ ឯកឧត្តមទេស​រដ្ឋមន្រ្តី​ លី ធុជ​​បាន​សម្តែង​នូវ​កា​រដឹង​គុណ​ និង​កត្តញ្ញូតាធម៌​ជូន​ចំពោះ សម្តេច​​តេជោ នាយក​រដ្ឋមន្ត្រី ដែល​បានដឹកនាំ​​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​រាប់​ទសវត្ស​រ៍​​ និង​ទទួល​​បាន​សុខ​​សន្តិភាពពេញ​លេញ​ទូទាំង​ប្រទេស ​​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ នៅ​ចុង​ឆ្នាំ​១៩៩៨​ ព្រមទាំ​ង​បាន​​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​​កម្ពុជា មាន​លទ្ធភាព​គ្រប់​គ្រាន់​ដោះ​ស្រាយ​​ការ​គម្រាម​​កំហែង​ដោយ​សារ​មីន​ និង​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​​ទាំង​នោះ ប្រកប​ដោយ​ប្រសិទ្ធភាព និង​គ្មាន​ការ​ភ័យ​ខ្លាច​​៕

អត្ថបទដែលជាប់ទាក់ទង