ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ជនសង្ស័យ​ជា​ឪពុក​ ពី​បទ​បាន​ចាប់បង្ខំ​រំ​លោភ​កូនស្រី​បង្កើត​អាយុ​១៤​ឆ្នាំ

98

បន្ទាយ​មាន​ជ័យ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ប្ញ​ស្សី ក្រុងប៉ោយ​ប៉ែ​ត បាន​ឃាត់​ជនសង្ស័យ​ជា​ឪពុក​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៣ ពី​បទ​បាន​ចាប់បង្ខំ​រំ​លោភ​កូនស្រី​បង្កើត​អាយុ​១៤​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក ។ ករណី​នេះ​បាន​កើតឡើង​នៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ប្ញ​ស្សី​បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ សរ បូ​រី ភេទ​ប្រុស ឣា​យុ​៤២​ឆ្នាំ និង​កុមារី​រង​គ្រោះ ជា​កូន អាយុ​១៤​ឆ្នាំ ។ ចំពោះ​ការ​ឃាត់ខ្លួន​នេះ យោង​តាម​បណ្តឹង​របស់​ឈ្មោះ ឈួ​ន ស៊ី​វន ភេទ​ស្រី ឣា​យុ​៤៣​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវជា​ប្រពន្ធ​បាន​ប្តឹង​ថា ប្តី​របស់​ខ្លួន​ឈ្មោះ សរ បូ​រី អតីត​ជា​ប្តី បាន​ចាប់​រំ​លោ​.​ភ​កូន​ខ្លួនឯង​បង្កើត និង​ថែម​ទាំង​គំ​រាម​កំ​ហែង​ស​ម្ម្លប់ ប្រសិនបើ​និយាយ​ប្រាប់​គេ​។

នគរបាល​បាន​បញ្ជាក់​ថា ៖ តាម​ការ​បំភ្លឺ​ពី​ក្មេង​ស្រី​រង​គ្រោះ​រៀប រាប់​ថា នៅ​អំឡុង​ឆ្នាំ ២០១៨ ឪពុក​បង្កើត​របស់​បាន​ធ្វើ​សកម្ម ភាព​ចាប់​រំ​លោ​.​ភ​ខ្លួន​បាន​សម្រេច​ចំនួន​ប្រាំ​ដង ពេល​ម្តាយ​មិន​នៅផ្ទះ (​នៅ​ចំណុច​ផ្ទះ​) រហូត​ដល់​អំឡុង​ឆ្នាំ​២០២០ ម្តាយ និង​ឪពុក​បាន​ចែកផ្លូវ​គ្នា​ខ្លួន​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយ​នៅ​ខេត្តបាត់ដំបង ហើយ​អំឡុង​ឆ្នាំ​២០២១ ឪពុក​បាន​ទៅ​យក​ខ្លួន និង​ប្អូន​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ ដោយ​មូល​ហ​តុ​ម្តាយ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​មាន​បញ្ហា​ជាមួយ​ពូ​ថ្លៃ​ផង ពេល​មក​រស់នៅ​ជាមួយ​ឪពុក​នៅផ្ទះ​កើតហេតុ​ខាងលើ ឪពុក​តែងតែ​ចាប់​រំ​លោភ​ជា​ញឹកញាប់ ហើយ​គំ​រាម​កំ​ហែង បើ​ប្រាប់​គេ​វ៉ៃសម្លាប់​ចោល និង​ពេល​ខ្លះ​យក​កាំ​បិត​គំ​រាមកាប់ បើ​មិន​ព្រម​ដេក​ជាមួយ ចាប់តាំងពី​ឆ្នាំ​២០២១ រហូត​ដល់​បច្ចុប្បន្ន នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៣​ខ្លួន​បាន​ចេញពី​កម្មវិធី​នៅ​សាលា​២​ជាន់​លុះ​មក​ដល់​ផ្ទះ​ក៏​ត្រូវ​ឪពុក​បង្ខំ​អោយ​ដេក​ជាមួយ​រហូត​បាន​សម្រេច ដោយ​អត់ទ្រាំ​មិន​បាន​ពេល​ម្តា​យមក​លែង​ផង​នោះ​ក៏​ដាច់​ចិត្ត​ប្រាប់​រឿងហេតុ​អោយ​ម្តាយ​បានដឹង ព្រោះ​ខ្លាច​ឪពុក​ធ្វើបាប​ប្អូនស្រី​ខ្លួន​ដូច​ធ្វើបាប​ខ្លួន​ទៀត​។

នគរបាល​ប៉ុ​ស្តី​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឪពុក​បាន​សារភាព​ពី​ទ​ង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​លើ​កូន​ពិតប្រាកដ​មែន​។​ ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ផ្អែក​លើ​ការ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ​និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​៕

អត្ថបទដែលជាប់ទាក់ទង