ការផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំ ដោយសហគ្រិនស្ត្រីនៅកម្ពុជា
ភ្នំពេញ៖ អូស្ត្រាលីគឺជាអ្នកគាំទ្រដ៏រឹងមាំនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដោយផ្តោតលើសហគ្រាសដែលដឹកនាំដោយសហគ្រិនស្ត្រី។
ថ្មីៗនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំពិព័រណ៍ផលិតផលសហគ្រិនស្ត្រី ដើម្បីដាក់បង្ហាញផលិតផលក្នុងស្រុកដែលផលិតដោយសហគ្រិនស្ត្រីកម្ពុជា ក្នុងគោលបំណងពង្រឹង និងគាំទ្រស្ត្រីក្នុងវិស័យអាជីវកម្ម។
តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរបស់យើង កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ (CAPRED) យើងកំពុងគាំទ្រដល់ការចូលទៅកាន់ទីផ្សារ និងបើកដំណើរការគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព និងបរិយាបន្ន ៕
