ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​គោ​ចំនួន​៨​ក្បាល ត្រូវ​រន្ទះ​បាញ់​ងាប់​

81

ខេត្តកំពង់ឆ្នាំង ៖ សត្វ​គោ​ចំនួន​៨​ក្បាល ត្រូវ​រន្ទះ​បាញ់​ងាប់​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៣​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ខណៈ​ពេល​ម្ចាស់​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ និង​តក់ស្លុត​ជា​ខ្លាំង នៅ​ពេល​ដែល​គោ​របស់​ខ្លួន​បាន​ងា​.​ប់​ជា​ច្រើន​ក្បាល​បែប​នេះ​។

បើ​តាម​លោក លន់ គង់ មេឃុំ​ខុន​រ៉​ង ស្រុក​បរិបូរណ៍ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា សត្វ​គោ​ទាំង​៨​ក្បាល​ដែល​ត្រូវ​រន្ទះ​បា​.​ញ់​ងា​.​ប់​ខាងលើ​នេះ គឺ​មាន​ម្ចាស់​២​នាក់ ដោយ​ម្ចាស់​ទី​១- ឈ្មោះ នូ ស​វ៉ុ​ន អាយុ​៦១​ឆ្នាំ ងា​.​ប់​អស់​គោ​៦​ក្បាល និង​ម្ចាស់​ទី​២- ឈ្មោះ អ៊ិ​ន សំ​អៃ អាយុ​៣៤ ឆ្នាំ ងា​.​ប់​អស់​គោ​២​ក្បាល​។ ម្ចាស់​គោ​ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ភូមិ​សើ​រី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌​។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខុន​រ៉​ង ជា​ទម្លាប់​គឺ​ទៅ​ឃ្វាលគោ​នៅ​ព្រៃ​ក្រោម ក្បែរ​មាត់ទន្លេ លុះ​ល្ងាច​ឡើង​បាន​មក​ដេក​នៅផ្ទះ​វិញ​នៅ​ឯ​ភូមិ មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ទីទួល​ចំណុច​ផ្លូវ​តូច ដែល​ជា​កន្លែង​ប្រមូលផ្ដុំ​ចង​គោក្របី​ទុក​ចោល​នៅ​ទីនោះ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ គឺ​មាន​ខ្យល់​លាយឡំ​ជាមួយនឹង​ភ្លៀង ចាប់តាំងពី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៨ ដោយ​មិន​បានដឹង​ថា មាន​រន្ទះ​បាញ់​គោ​ងាប់​នោះ​ទេ​។

លោក​បញ្ជាក់​បន្ត​ថា លុះ​ព្រឹក​ឡើង នៅ​ពេល​ម្ចាស់​គោ​ទៅ​កន្លែងចង​គោ ដើម្បី​លែងឱ្យ​ស៊ី​ស្មៅ​ដូច​រាល់ដង ស្រាប់តែ​ឃើញ​គោ​ចំនួន​៨​ក្បាល​បាន​ងាប់ ក្នុង​ចំណោម​ហ្វូងគោ​ជា​ច្រើន​ក្បាល​។ លោក​មេឃុំ បន្ថែម​ថា គ្រួសារ​ដែល​មាន​គោ​ងាប់​ដោយសារ​រន្ទះ​បាញ់ គឺជា​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត ហើយ​ ពួក​គាត់​ស្លុត​ចិត្តជា​ខ្លាំង នៅ​ពេល​ឃើញ​គោ​របស់​គាត់​ដែល​ជា​ទ្រព្យសម្បត្តិ​សន្សំ ត្រូវ​ទៅ​បាន​ងាប់​អស់ ដោយសារ​តែ​រន្ទះបាញ់​។ ក្រោយ​ពេល​កើតហេតុ សត្វ​គោ​ដែល​ងាប់​ទាំង​អស់នោះ ត្រូវ​ម្ចាស់​លក់​ទៅ​ឲ្យ​ទី​សត្ត​ឃាត​ក្នុង​តម្លៃ​ថោក ។

អត្ថបទដែលជាប់ទាក់ទង