ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា គោរពជូនកាកបាទក្រហមកម្ពុជានូវ ថវិការចំនួន ២០,០០០ដុល្លារ

82

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា គោរពជូនកាកបាទក្រហមកម្ពុជានូវ ថវិការចំនួន ២០,០០០ដុល្លារ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញប័ណ្ណថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា
ដែលបានឧបត្ថម្ភថវិកាចំនួន 20,000 ដុល្លារអាម៉េរិក។
អបអរសាទរខួបទី ១៦០ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា២០២៣ ក្រោមប្រធានបទ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម”។ កាកបាទក្រហមកម្ពុជានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ
ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង