ក្រុមក្មេងទំនើង៦នាក់ ត្រូវបញ្ជូនទៅតុលាការ និងម្នាក់ទៀតអោយអាណាព្យាបាលធានា វិលត្រឡប់ទៅផ្ទះវិញ ករណីវាយតប់គ្នា
កណ្តាល៖ ក្រុមក្មេងទំនើង៦នាក់ បានធ្វើសកម្មភាពប្រើអំពើហឹង្សាលើយុវជនពីររូប បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្លូវ១០៥កែង២០៧មុខហាងអេសូទិច ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០២នាក់ ទី១ឈ្មោះគួរ គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ ទី២ញ៉ៅ និធិ ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល់២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ។
ជនសង្ស័យ០៦នាក់ ទី១ឈ្មោះ ព្រហ្ម អេរិក ភេទប្រុស អាយុ១៣ឆ្នាំ (១៩-០៤-២០០៩)ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្វាយព្រំុត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល (មិនបានឃុំខ្លួនត្រូវបានអនុញ្ញាតិអោយឪពុកម្តាយធានារយកទៅអប់រំបន្តរនៅលំនៅដ្ឋាន) ទី២ឈ្មោះ សាន ចក្រានុតភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេ ត្តកណ្តាល ទី៣ឈ្មោះ ធី រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៤ឈ្មោះ គង់ចន្ទ័តារារត្ន័ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្ស ទីលំនៅភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៥ឈ្មោះវន លីហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ទី៦ឈ្មោះ សូត្រស៊ីរ៉ាឌែម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិសង្កាត់ស្ទឹងមានជ័២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា កាលពីវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះបានជិះម៉ូតូមកលេងបាតម្សៅនិងគុបទឹកនៅចំណុចខាងលើ ជួនពេលនោះក៏ជួបនិងក្រុមជនសង្ស័យ ក៏បាននាំគ្នាមកលេងបាតម្សៅ និងគុបទឹកផងដែរ ។ តែពេលនោះក្រុមជនសង្ស័យបានស្គាល់មុខក្រុមជនរងគ្រោះថាធ្លាប់វាយក្រុមរបស់ខ្លួនពីមុនមក ទើបកើតជាទំនាស់គ្នាឡើង ដោយក្រុមជនសង្ស័យមានគ្នាច្រើនបាននាំគ្នាដកខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្មព្រួតវាយទៅជនរងគ្រោះចំនួន២នាក់ បណ្តាលអោយជនរងគ្រោះម្នាក់បែកក្បាលខាងក្រោយ និងម្នាក់ទៀតពកក្បាល ចំណែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់ទៅ។
ក្រោយកើតហេតុរួចក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចេញអន្តរាគមន៍ដេញចាប់ខ្លួនបានជនសង្ស៏យចំនួន០៦នាក់បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងចាត់ការតាមនិតិធីតែម្តង។
បច្ចុប្បន្នក្រុមជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕
