ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ​​០៦​ នាក់​ ធ្វើស​កម្មភាព​បាញ់​សម្លាប់​ជនរងគ្រោះ

50

 

បាត់ដំបង ៖ មុខសញ្ញាជាជនសង័្សយ ក្នុងករណីឃាតកម្មនៅស្រុកថ្មគោល ចំនួន​០៦​នាក់ ត្រូវបានសមត្ថកិច្ចនគរ បាលខេត្តបាត់ដំបងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនអនុវត្តតាមច្បាប់។

នៅ​ថ្ងៃទី​១១​ខែ​មេសា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១ និង០៦​ នាទី​នៅ​ចំ​ណុ​ច​ ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំ​បង​ ខេត្ត​បាត់ដំបងអនុវត្ត​តាម​ការណែ​នាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេ​នីយ៍​ទោ​ សាត​ គឹ​មសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំ​បង​ ក៏ដូចជា​លោ ក​ ឧត្តមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង​ការរង​ ផែន​ការ ងារ​នគរបាល​ព្រហ្មទណ្ឌ​ លោកវរ​សេនីយ៍ឯក​ឈឿង​ គឹម​សុង​ ស្នងការរង​ ​ដឹក​នាំ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ ដោយមាន​ការ​សម្របសម្រួ​ល​លើនីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សា​​លាដំបូង​ខេត្តបាត់ដំបង​​ ផង នោះកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​នៃស្នងការដ្ឋានកម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ កម្លាំង​អធិការដ្ឋាននគរ​បា​ល​ស្រុក​សង្កែ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុ​ក​ភ្នំព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កម្លាំង​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​បវេល​ កម្លាំង​កង​រាជ​អាវុធហត្ថខេត្ត​បាត់ដំបង​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ឃាតកម្ម​ (​ ប្រើប្រាស់​កាំភ្លើងខ្លីបាញ់​សម្លាប់​ )​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ ចំ នួ ន​០៦​ នាក់​មក​កា​ន់​ ស្នងការដ្ឋាន​ដើម្បីធ្វើការសាក​សួរ​ស្រាវជ្រាវ។
សូមជម្រាបជូនថា​ កាល​ពី​ថ្ងៃទី​០៩​ ខែ​ មេ​សា​ ឆ្នាំ​ ២០ ២៣​ វេលាម៉ោង​ ១២​និង​៣៥​ នាទី​ នៅ​ចំណុច​ក្រុមទី​ ៦១​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោ​ល​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​០៦​ នាក់​ខាងលើ​ បាន​ចូលរួម​ធ្វើស​កម្មភាព​បាញ់​សម្លាប់​ជនរងគ្រោះ​ ឈ្មោះ​ រឿង​ ប៉ូឡូ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់​ដំ​ប​ង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់០១​គ្រាប់​ ត្រូវ​ត្រង់​ទ្រូង​ខាង​ឆ្វេង​(​ស្លាប់ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​)​ដែលករ​ណី​នេះផ្តើមឡើងដោយសារទំនាស់​ពាក្យសំដី​ ។

វត្ថុតាង​ដកហូត​រួម​មាន​៖ -​ អាវុធ​ខ្លី​០១​ដើម​ -​ ម៉ូតូ​ចំនួន​០៥​គ្រឿង​
បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ កំពុង​ធ្វើការ​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
អត្ថបទដែលជាប់ទាក់ទង