ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជារាជធានី និមន្តព្រះសង្ឃចំនួយ៤៥អង្គ បង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាពលរដ្ឋដែលទទួលរងការកាប់សម្លាប់ ដោយពួកប៉ុលពត

42

 

ភ្នំពេញ៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ,អាជ្ញាធរដែនដី ក្រោមឧិវាទសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គបង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រយះពេល ៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលខ្មែរក្រហមយកចេញពីគុកទួលស្លែង ទៅសម្លាប់នៅជើងឯកនេះសូមវិញ្ញាណក្ខន្ធជនរងគ្រោះ ទាំងជិតមួយម៉ឺននាក់បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះនេះ។

គណៈអធិបតី , មន្ត្រីបក្ស និង ប្រជាពលរដ្ឋ ដែលចូលរួមបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្ត នៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះចំនួន ៨៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសពរួមចំនួន ៨៦រណ្តៅ ដែលពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញតែងបានប្រារព្វពិធីតាមសាសនា ដើម្បីឧទ្ទិស កុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ប៉ុល ពតបានកាប់សម្លាប់ដែលការឧទ្ទិសនេះតែងបានធ្វើឡើងនៅក្នុងថ្ងៃទី២០ឧសភា,ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដូចពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។

កូនខ្មែរគ្រប់រូបពិតជាមិនអាចបំភ្លេចបាននូវទុក្ខវេទនាមិនស្មើនឹងសត្វ ព្រមទាំងការ បង្អត់អាហារ,បង្ខំឲ្យធ្វើពលកម្មដូចសត្វធាតុ និងកាប់សម្លាប់ប្រជាជនស្លូតត្រង់ ខ្លួនឯងអស់ជាង៣លាននាក់ ហើយខិតខំទប់ស្កាត់កុំអោយរបបប្រល័យពូជសាសន៍ កើតមានជាលើកទី២លើទឹកដីអង្គរដ៏បវរនៃយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នឹងកុំអោយស្រមោលខ្មៅនៃអតីតកាល នៃរបបប្រល័យពូជសាសន៍នេះ កើតមានជាថ្មីចំពោះមនុស្សជាតិគ្រប់ទីកន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង