ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

56

សៀមរាប៖ នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ ក្រោម​ប្រធានបទ​”​ក្តី​ស្រមៃ​ និង​ក្តីសង្ឃឹម​”​នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏ដូចជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ​ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិខ្មែរ​នេះ។

ព្រឹត្តិការណ៍​អង្គរ​សសង្ក្រាន្ត ជា​ព្រឹត្តិការណ៍​នៃ​ការ​លើកយក​នូវ​កេរ​តំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់​និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំលេច​ឡើងជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជាច្រើន​ដូចជា​៖ ល្បែង​ប្រជា​ប្រិយ របាំ​បុរាណ របាំ​ប្រពៃណី​ និង​របាំ​ប្រជាប្រិយ ការបង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់​ និង​កម្មវិធី​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ ជាច្រើន​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង