ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេច លោកជំទាវជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញ​គោរព​បូជាផ្កាភ្ញីទៀនធូបថ្វាយដល់បារមី​ព្រះអង្គចេក ព្រះអង្គចម

55

សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេច លោកជំទាវជាភរិយាថ្នាក់ដឹកនាំ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញ​គោរព​បូជាផ្កាភ្ញីទៀនធូបថ្វាយដល់បារមី​ព្រះអង្គចេក ព្រះអង្គចម នៅអាស្រមព្រះអង្គចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយកសម្ភារ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងមន្រ្តីសង្ឃជាន់ខ្ពស់ ក្នុងខេត្តសៀមរាបចំនួន៧ អង្គ ព្រមទាំងជូនក្រណាត់សថវិកា​មួយចំនួនដល់ដូនជីតាជីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង