ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្ដិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ

102

 

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប បានលើកឡើងថា សុខសន្ដិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។

ក្នុងពិធីនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានភាពសប្បាយរីករាយណាមួយកើតឡើង ក្រោមគ្រាប់ផ្លោងនោះឡើយ ហើយសុខសន្តិភាពផ្តល់ឱកាសឲ្យមនុស្សធ្វើអ្វីៗតាមបំណង ឲ្យតែត្រូវច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា មិនត្រឹមតែវិស័យកីឡាមួយនោះទេ ជីវិតមនុស្សត្រូវការសន្ដិភាព ដូច្នេះបានយើងផ្ដល់តម្លៃដល់សន្ដិភាពសម្រាប់ប្រទេសរបស់យើង។ សន្ដិភាពផ្ដល់ឱកាសឲ្យមនុស្សទាំងអស់អាចអ្វីទៅតាមបំណងរបស់ខ្លួនឲ្យតែវាត្រូវតាមច្បាប់។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, បច្ចុប្បន្ននេះប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់ ជាមួយសុវត្ថិភាព និងស្ថេរភាពដែលកាលពី៤៨ឆ្នាំមុន ក្នុងពេលនេះគ្រាប់កាំភ្លើងកំពុងតែផ្លោងចូលរាជធានីភ្នំពេញ និងទីក្រុងនានា។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ស្ថានភាពកាលពី៤៨ឆ្នាំមុន និងបច្ចុប្បន្ននេះ គឺផ្ទុយគ្នាទាំងស្រុង ដែលប្រជាពលរដ្ឋទូទាំងប្រទេសបាននិងកំពុងតែសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង