ជនដៃដល់ដែលសម្លាប់នារីកាស៊ីណូម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ពេលសម្ងំលាក់ខ្លួនលេបថ្នាំ ដើម្បីសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់
ព្រះវិហារ ៖ ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ ដែលកាប់សម្លាប់ នារីកាស៊ីណូម្នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានប៉ូលិស ស្រុកឆែប ខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ កាលពីម៉ោង ១០ យប់ ថ្ងៃទី២០ មេសា ២០២៣ ពេលសម្ងំលេបថ្នាំ ដើម្បីសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់ មួយកន្លែង ហើយឥឡូវនេះកំពុងសង្គ្រោះ មិនទាន់សួរនាំបានទេ ។
សូមបញ្ជាក់ថា ករណីឃាត.កម្មបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០០និង៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលបានទទួលពត៌មានថា មានករណីឃាត.កម្មនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សាកសពត្រូវបានកា.ត់ក្បាលដាច់ចេញពីខ្លួន។
សាកសពជនរងគ្រោះ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ខណ:ពេលនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងបើកការស្រាវជ្រាវ ជុំវិញករណីឃាតកម្មខាងលើនេះ ដើម្បីវែកមុខរកឃាត.ករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕


