ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្ តចាត់ការតាមនីតិវិធី​ពាក់ព័ន្ធ​ករណីលួច

111

(បន្ទាយមានជ័យ​)​៖ កាលពីថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ស្រាវជ្រាវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ លើករណីលួចទូរសព្ទ​ នៅចំណុចកាស៊ីណូ GRAND LION ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ផុងសាកន សាប់ចាក់ឡឺ​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ដោយយោងតាមដើមបណ្ដឹងឈ្មោះ THONG DONHUB SATIT ហៅឡិក ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បន្តថា​ កាលពីវេលាខាងលេី​ មានជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ ​បានធ្វើសកម្មភាពចូលលួចទូរសព្ទនៅក្នុងបន្ទប់ការិយាល័យរបស់ជនរងគ្រោះអស់ចំនួន ១២គ្រឿងនៅចំណុចកាស៊ីណូ GRAND LION ។

ក្រោយ​​ពី​ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្ដិការ និងស្រាវជ្រាវរហូតឃាត់ខ្លួនដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ រូបខ្លួនពិតជា​បានធ្វេីសកម្មភាព​ លួចទូរសព្ទ​ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លេីយសារភាព​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត​ បានកសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ​ ទី២១​ ខែមេសា​ ឆ្នាំ​២០២៣​នេះ អនុវត្តតាមនីតិវិធី​៕អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ពាក់ព័ន្ធ​ករណីលួច…

(បន្ទាយមានជ័យ​)​៖ កាលពីថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ស្រាវជ្រាវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ លើករណីលួចទូរសព្ទ​ នៅចំណុចកាស៊ីណូ GRAND LION ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ផុងសាកន សាប់ចាក់ឡឺ​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ដោយយោងតាមដើមបណ្ដឹងឈ្មោះ THONG DONHUB SATIT ហៅឡិក ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បន្តថា​ កាលពីវេលាខាងលេី​ មានជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ ​បានធ្វើសកម្មភាពចូលលួចទូរសព្ទនៅក្នុងបន្ទប់ការិយាល័យរបស់ជនរងគ្រោះអស់ចំនួន ១២គ្រឿងនៅចំណុចកាស៊ីណូ GRAND LION ។

ក្រោយ​​ពី​ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្ដិការ និងស្រាវជ្រាវរហូតឃាត់ខ្លួនដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ រូបខ្លួនពិតជា​បានធ្វេីសកម្មភាព​ លួចទូរសព្ទ​ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លេីយសារភាព​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត​ បានកសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ​ ទី២១​ ខែមេសា​ ឆ្នាំ​២០២៣​នេះ អនុវត្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង