ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃសាំងនៅតាម បណ្ដាស្ថានីយ៍ប្រេងឥនន្ទៈនានា បានថយចុះបន្តិចវិញ ក្នុងសប្តាហ៍ថ្មីបន្ទាប់ពីចូលឆ្នាំថ្មី រួច

153

ភ្នំពេញ៖ តម្លៃសាំងនៅតាមបណ្ដាស្ថានីយ៍ប្រេងឥនន្ទៈនានា បានថយចុះបន្តិចវិញ ៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងធម្មតា និង ១០០រៀល សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ មេសានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។
បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺឡើងថ្លៃ ៥០រៀលក្នុង១លីត្រសម្រាប់ប្រេងធម្មតា និងឡើងថ្លៃ ១០០រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ាង ថៃ បានឲ្យដឹងថា ការប្រែប្រួលនៃតម្លៃ ប្រេងសាំងក្នុងទីផ្សារកម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល ដូច្នេះបើទីផ្សារអន្តរជាតិ កើនឡើង ទីផ្សារក្នុងស្រុក ក៏មានការប្រែប្រួល តែយ៉ាងណាក៏ដោយ រដ្ឋាភិបាល និងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តចូលរួមទប់តម្លៃប្រេងសាំងខ្លះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។
សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រផងដែរ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង