កម្លាំងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ករណីលួចមានស្ថានទម្ងន់ទោស កា.ប់យកម៉ូតូ
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់ លើករណីលួចមានស្ថានទម្ងន់ទោស(កាប់យិកម៉ូតូ)។ ការឃាត់ខ្លួននេះ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) កើតឡើងនៅចំណុច លើផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានគ្នា០៣នាក់ ១/-ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ២/-ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣/-ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។ ០២នាក់រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា ដំបុអ ជនរងគ្រោះទាំង០៣នាក់ ជីះម៉ូតូ០១គ្រឿងម៉ាក ហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ.2A.7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នងអ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ។ ក្រោយពេលទទួលបណ្តឹងរួចហើយ កម្លាំងជំនាញ និងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣យប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មាន៖ ១/-ឈ្មោះជិន ចក់ភេទប្រុស អាយុ១៧ឆ្នាំ, ២/-ឈ្មោះផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ ,៣ /-ឈ្មោះសុះ ដារី ភេទប្រុស អាយុ២៣ឆ្នាំ,៤/- ឈ្មោះថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ។ ទាំង០៤នាក់ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមថា ក្រោយពីបានសាកសួរជនទាំង០៤នាក់ បានសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពកាប់វាយគេយកម៉ូតូពីជនរងគ្រោះពិតមែន និងបានប្រាប់ថាមានបក្សពួកគេផ្សេងទៀត កំពង់គេចខ្លួននៅអូរបីជាន់ លុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញបានចុះស្រាវជ្រាវនៅដល់ឃុំអូរបីជាន់ ហើយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលមានឈ្មោះដួចខាងក្រោម៖១/- ឈ្មោះវង សាវន ភេទប្រុស អាយុ១៦ឆ្នាំ , ២ ឈ្មោះម៉ើយ ស៊ីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ដូចនេះសរុបចំនួន ៦នាក់ ដកហូតបានម៉ូតូ ២គ្រឿង។
បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនិតិវិធី៕
