ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្សយ័ម្នាក់ ដែលប្រើកាំបិតចាក់ប្លន់ យកម៉ូតូមួយគ្រឿងពីពលរដ្ឋ

229

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចសហការគ្នា ចាប់ខ្លួនបានហើយជនសង្សយ័ម្នាក់ដែលប្រើកាំបិតចាក់ប្លន់យកម៉ូតូមួយគ្រឿងពីពលរដ្ឋ កាលពីម៉ោងជិត១០ព្រឹកថ្ងៃទី២១មេសា២០២៣ នៅចំការដូងប្រេង ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនសង្សយ័យកម៉ូតូរបស់ជនរងគ្រោះទៅលក់នៅ ម្តុំឃ្លាំងរំសេវ ភ្នំពេញ (បច្ចុប្បន្នកំពុងសាកសួរសាវតាជនសង្សយ័)។

សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចស្រុកព្រៃនប់ ឲ្យដឹងថា រងគ្រោះឈ្មោះ គឹម ប៊ូ ភេទប្រុស អាយុ៥៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ ឃុំទំនប់​រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសចំ.ក(របួសធ្ងន់) ត្រូវជនសង្សយ័
ប្លន់យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ព្រះសីហនុ-០៨០១ និងទូរសព្ទ័ដៃ០១គ្រឿង ពេលជនសង្ស័យឲ្យជន​រងគ្រោះជាអ្នករត់ឌុប ដឹកពីស្រុកស្ទឹងហាវមកឃុំតានៃ មកដល់កន្លែងស្ងាត់ក៏សកម្មភាពប្លន់តែម្តង។
ករណីនេះ សមត្ថកិច្ចនឹងចាត់ការបន្តតាមនីតិវីធិច្បាប់៕

អត្ថបទដែលជាប់ទាក់ទង