ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្សយ័ចំនួន២នាក់ ធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរសព្ទ័ដៃ ពីជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

124

ខេត្តព្រះសីហនុ៖ ជនសង្សយ័ចំនួន២នាក់ដែលធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរសព្ទ័ដៃពីជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយរត់គេចលាក់ខ្លួនជាង៨ម៉ោង។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្សយ័បានប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកទូរស័ព្ទដៃ និង បន្តប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកម៉ូតូ ០១គ្រឿងទៀត កាលពីម៉ោងជាង១យប់រំលងអាធ្រាត្រ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ចំណុច វិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដំបូងជនសង្សយ័ទាំងពីរនាក់ ប្លន់យកទូរសព្ទ័ដៃពីអ្នករត់ម៉ូតូកង់បី (Pass App) ដោយភ្ជង់ប្លន់ យកបានទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ ។ បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ ពីជនរងគ្រោះម្នាក់ដែលជាអ្នកចាំចំការ ។ ក្រោយប្លន់បាន ជនសង្ស័យទាំង ០២នាក់ បានរត់គេចលាក់ខ្លួនក្នុងព្រៃ ក្រោយមកត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់ម៉ោង ១០ព្រឹក ថ្ងៃដដែល (២៧-០៤-២០២៣) ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហ៊ន សកល ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។
២-ឈ្មោះ ហ៊ន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម),ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម),កាំបិតចុងស្រួច ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ព្រមទាំងសម្ភារៈជាប់ខ្លួនមួយចំនួនទៀត។
ករណីនេះ កម្លាំងជំនាញរៀបកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង