ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បានយកឈ្នះ៣ប្រកួតជាប់គ្នា

98

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។

សូមជូនពរ កីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។
នាពេលបន្តិចទៀតនេះ កីឡាការិនី ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយ កីឡាការិនី ហ្វីលីពីន ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាជូជីតស៊ូ ទម្ងន់៥២ kg ដើម្បីដណ្ដើមមេដាយមាស។

នេះជាជ័យជម្នះ៣លើកជាប់គ្នារបស់ ខាន់ ចេសា ក្រោយយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ដោយសារគូប្រជែងទាំងបីសុំចុះចាញ់។

ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយ កីឡាការិនីហ្វីលីពីន Kaila Isip Napolis៕

អត្ថបទដែលជាប់ទាក់ទង