ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងត្រូវចាកចេញពីប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះហើយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ

120

 

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែឧសភា នេះថា លោកស្រីវេជជបណ្ឌិត លី អាយលែន តំាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងត្រូវចាកចេញពីកម្ពុជាក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ ហើយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីទៅទទួលតួនាទីថ្មីជា Assistant Director-General for UHC and Healthier Populations របស់ WHO Headquarter in Geneva។

ខ្ញុំសូមឆ្លើយជូននូវសំណួរអ្នកសារព័ត៍មានដូចតទៅ៖ លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តាំងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងត្រូវចាក ចេញពីកម្ពុជាក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះហើយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីទៅទទួល តួនាទីថ្មីជា Assistant Director-General for UHC and Healthier Populations WHO Headquarter in Geneva។ លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បានជួយកម្ពុជាច្រើនសកម្មភាព ជាពិសេសក្នុង អំឡុងពេលវិបត្តិកូវីដ-១៩ ក្នុងការគាំទ្របច្ចេកទេសសុខាភិបាលសម្រាប់ការអភិវឌ្ឍន៍ផែនការត្រៀម និងឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ រួមទាំងជួយដល់ការពង្រឹងសមត្ថភាពរុករកស្រាវជ្រាវ រកអ្នកឆ្លង ការតាមដាន និងវាយតម្លៃហេតុការណ៍ ជាមួយនឹងការសម្របសម្រួលជាមួយដៃគូអន្តរជាតិ នានា ក្នុងនោះក៏មានការជួយសម្របសម្រួលជាមួយមជ្ឈមណ្ឌលកូវាក់ ដើម្បីបានផ្តល់ជំនួយវាក់សាំង កូវីដ-១៩ មកប្រើប្រាស់នៅកម្ពុជាបានលឿនផងដែរ។ ទន្ទឹមនឹងនោះ រូបគាត់ផ្ទាល់បានចុះបំពេញ ការងារបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ជាមួយខ្ញុំផ្ទាល់ បើទោះបីជាពេល នោះស្ថានភាពឆ្លងរាតត្បាតកំពុងតែញាំញីខ្លាំងក៏ដោយ។

ទឹកចិត្តដែលលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ស្រឡាញ់កម្ពុជា បានបង្ហាញច្បាស់តាមរយ:សកម្មភាពយ៉ាងសកម្មផ្ទាល់របស់លោកសី ហើយលោក ស្រីតែងតែមានការកោតសរសើរនូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពម៉ឺងម៉ាត់តបត់បន តាមសភាពការណ៍បានយ៉ងល្អប្រសើររបស់សម្តេចតេជោនាយករដ្ឋមន្តី និងការចូលរួមអនុវត្ត វិធានការសុខាភិបាលពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ ថ្នាក់ ពីអន្តរវិស័យពីដៃគូសុខាភិបាល ពីវិស័យឯកជន និងនៅគ្រប់ទីកន្លែងដែលលោកស្រីបានទៅ ដល់។ ការលះបង់របស់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យទូទាំងប្រទេស បានធ្វើឱ្យលោក ស្រីស្ញប់ស្ញែងកោតសរសើរ លើកទឹកចិត្តនៅគ្រប់កន្លែងដែលលោកស្រីបានទៅដល់ និងផ្ដល់ជាកម្លាំង ចិត្តបន្ថែមទៀតដល់លោកស្រីក្នុងការផ្តល់កិច្ចគាំទ្រតាមតម្រូវការជាក់ស្ដែង និងតាមសំណើររបស់ ក្រសួងសុខាភិបាល។
ការរៀបចំយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ ការងារលុបបំបាត់ជំងឺគ្រុន ចាញ់ ការអភិវឌ្ឍន៍គម្រោងការប្រតិបត្តិសម្រាប់ជំរុញបង្កើនការថែទាំសុខភាពបឋម សំដៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសាកល និងកិច្ចការបច្ចេកទេសសុខាភិបាលផ្សេងៗទៀតដែលមិនអាច រៀបរាប់អស់នៅទីនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់លោកស្រីតំណាង WHO ប្រចាំកម្ពុជា រួមជាមួយសហការីរបស់លោក ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមួយចំនួនសម្រាប់ ដំណើរការផងដែរ។ ខ្ញុំសូមជូនពរគាត់ និងសូមអបអរសាទរដល់ការទទួលបាននូវតួនាទីថ្មីដ៏មានសារ: សំខាន់របស់គាត់នៅទីស្នាក់ការកណ្ដាលនៃអង្គការសុខភាពពិភពលោកទីក្រុងហ្សឺណែវ តែខ្ញុំក៏សូម សម្ដែងនូវការសោកស្តាយជាខ្លាំងដែលគាត់ត្រូវចាកចេញពីប្រទេសកម្ពុជាក្នុងប៉ុន្មានម៉ោងខាងមុខនេះ។ សូមជូនពរលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព សុខភាល្អ និង មានជោគជ័យគ្រប់ភារកិច្ច… មិនទាន់មានព័ត៌មានស្តីពីអ្នកដែលត្រូវមកកាន់ដំណែងជំនួសគាត់នៅ ឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង