ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ចាប់ជនសង្ស័យ ដែល ឆក់ទូរស័ព្ទដៃនៅលើស្ពានអាកាស ៥មករា

223

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ចាប់ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅលើស្ពានអាកាស ៥មករា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤:១០នាទី នៅចំណុចលើស្ពានអាកាស ៥មករា ផ្លូវ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យ ឈ្មោះ ស្មាន ហ្វាហ្សី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
*សម្ភារៈដកហូតរួមមាន÷
១-ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ទឹកសមុទ្រ គ្មានសុីម (របស់ជនរងគ្រោះ)។
២-ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GT-4485។
*ដំណើររឿង:
នៅថ្ងៃទី០៥.០៥.២០២៣ វេលាម៉ោង ប្រហែលម៉ោង៤រសៀល ជនរងគ្រោះ ជិះម៉ូតូកង់៣ មានគ្នា៣នាក់ ចេញពីម្តុំវត្តបទុមវតី ដើម្បីទៅរកអីញាំ លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០១នាក់ ជិះម៉ូតូម៉ាក Scoopy ពណ៌ក្រហម ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកខាងលើ បានសម្រេច ហើយក៏រត់គេចខ្លួនបាត់ទៅ ភ្លាមៗនោះជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ បន្ទាប់មកក៏ឆែក ក្នុងប្រព័ពន្ធអាយក្លោដមើល ក៏ឃើញលោតនៅចំណុចមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះមកសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើបាន នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុច លើផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានប្រគល់ឲទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង