ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការីនិពន្ធ និងក្រុមអ្នកសរសេរព័ត៌មាន បន្តចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង

69

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការីនិពន្ធ និងក្រុមអ្នកសរសេរព័ត៌មាន បានបន្តចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង ដែលជាវគ្គចុងក្រោយ ។

ប្រធានបទទី១ នាព្រឹកនេះ៖ គឺទិដ្ឋភាពរួមនៃការការពារអ្នកប្រើប្រាស់ធានារ៉ាប់រង និងការត្រួតពិនិត្យប្រុសប្រយ័ត្ន (ន.ធ.ក) ធ្វើបទបង្ហាញដោយលោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃ ន.ធ.ក ។ បទបង្ហាញបន្ទប់គឺ ផលិតផល និងសេវាកម្មធានារ៉ាប់រង (IAC) តំណាងមកពី សមាគមធានារ៉ាប់រងកម្ពុជា។

ប្រធានបទទី២ ៖ តើការធានារ៉ាប់រងអាយុជីវិតគឺជាអ្វី ហើយតើការធានារ៉ាប់រងអាយុជីវិតមានដំណើរការយ៉ាងដូចម្តេច? ធ្វើបទបង្ហាញដោយ លោក ចាន់រដ្ឋា អគ្គនាយកក្រុមហ៊ុន មេនូឡាយហ្វ៍។

វគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង ត្រូវបានគាំទ្រដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា ក្រោមការសម្របសម្រួលពីក្លិបអ្នកកាសែតកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង