ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសប្បាយរីករាយ មួយជាមួយមន្ត្រីរាជការដែលបំរើការងារនៅក្នុងសាលារាជធានីក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

486

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤នេះ

បានបង្កើតនូវកម្មវិធីសប្បាយៗមួយជាមួយមន្ត្រីរាជការដែលបំរើការងារនៅក្នុងសាលារាជធានីភ្នំពេញ ដោយបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសប្បាយរីករាយ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
ការរៀបចំលេងល្បែងប្រជាប្រិយខ្មែរនេះបានធ្វើឡើងចាប់រសៀលថ្ងៃទី១១ មេរហូតដល់ប្រលប់ ដែលដូចជាលាក់កន្សែង ដណ្តើមស្លឹកឈើ រាំដណ្តើមកៅអីជាដើម បន្ទាប់មកមានកម្មវិធីពិធីពិសារអាហារសាមគ្គី រាំលេងកំសាន្ត ជាមួយនិងការចាប់រង្វាន់ផងដែរ។
ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំ២០២៤នេះដែរ កាលពីព្រឹកថ្ងៃដដែល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គផងដែរ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង២២និង២៤នាទីថ្ងៃទី១៣មេសាឆ្នាំ២០២៤
ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។
គួរបញ្ជាក់ផងដែរថា៖ ឆ្នាំ២០២៤នេះ សង្ក្រាន្ដវត្តភ្នំធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០ យប់ និងតាមថ្ងៃនីមួយៗ។ ក្នុងពិធីសង្ក្រាន្តនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង