ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិសនី និងសន្សំសំចៃទឹក​

142

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានស្នើកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យឆាបឆេះផ្ទះ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណេះដែលអាកាសធាតុក្តៅខ្លាំង។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅវត្តគិរីសត្ថារាម (ហៅវត្តតាំងស្រែ) ស្ថិតនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩លោក គួច ចំរើន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗខ្លួន ដើម្បីជួយទប់ស្កាត់ពេលមានគ្រោះអគ្គិភ័យឆាបឆេះកើតឡើងជាយថាហេតុ។

  លោក បានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យបន្តត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យកើតឡើងផងដែរ។

លោកបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាគ្រោះរាំងស្ងួត ខណៈដែលតាមការព្យាករណ៍នាពេលខាងមុខនេះ នឹងអាចខ្វះខាតទឹកប្រើប្រាស់ ហើយអាជ្ញាធរត្រូវខិតខំជួសជុល និងស្តារឡើងវិញ អណ្តូង ស្រះទឹក ដែលមានសភាពគោករាក់ ដើម្បីធានាការប្រើប្រាស់ទឹកដោយគ្មានការព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង