ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ របួស២នាក់ ពេលបើកម៉ូតូលឿន​ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូទៅបាត់

65

ភ្នំពេញ៖ យុវជន៣នាក់ចេញពីក្លឹបហ្លូឡាញ ជិះម៉ូតូឌុបគ្នាសង្ស័យស្រវឹងស្រា បើកម៉ូតូលឿន​មិនប្រយត្ន័ក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់​ ហើយមានជនឆ្លៀតឱកាសមកលួចយកម៉ូតូរបស់ពួកគេទៅបាត់ កាលពីម៉ោង៣​និង​៥០នាទី​ទៀបភ្លឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

សពជនរងគ្រោះមានឈ្មោះ ផា ចាន់ភឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលឡាន ស្នាក់នៅម្ដុំស្តុបទេពផន ក្នុងសង្កាត់ទឹក​ល្អក់​៣ ខណ្ឌទួលគោក និងមានស្រុកកំណើត​ភូមិត្រកៀត ឃុំចំប៊ុី ស្រុកបាទី ខេត្តតាកែវ ។ រីឯជនរងគ្រោះ២នាក់ទៀតដែលរបួសធ្ងន់ នៅ​មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបាន​រថយន្តសាមុយដឹកទៅសង្ក្រោះនៅមន្ទីពេទ្យ​។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម២០១៩ ពណ៌ខ្មៅ ពាក់ផ្លាក​លេខភ្នំពេញ​1HR-3577 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ឡើងមកលើស្ពានត្រង់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ស្រាប់តែជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យអ្នកឌុបបោកក្បាលនិងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង ឯអ្នកជិះក្រោយ​២នាក់ទៀតរងរបួសធ្ងន់ ។​

ប្រភពដដែលបានបន្តថា​ អ្វីដែលគួរឲ្យហួស​ចិត្តនោះ​ គ្រាដែលជនរងគ្រោះទាំង៣នាក់កំពុងដេកដួលស្លាប់និងបួស​ ស្រាប់តែមានជនឆ្លៀតឱកាសមកលួចយកម៉ូតូរបស់ពួកគេទៅបាត់ថែមទៀត បន្ទាប់មកក៏មាន​រថយន្តសង្គ្រោះបន្ទាន់ចេញមកដល់ដឹកជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ដើម្បីជួយសង្គ្រោះ​។​

ក្រោយកើតហេតុ ក៏មានមិត្តភក្តិរបស់ជនរងគ្រោះមកដល់ ហើយប្រាប់ថា ពួកគេទើបតែ​បែកគ្នាចេញពីក្លឹបប្លូឡាញ​ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្ដង។ បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ​ចរាចរណ៍ខណ្ឌមានជ័យ​ បានមកធ្វើកំណត់​ហេតុប្រគល់សពឲ្យទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូជនរងគ្រោះ​សមត្ថកិច្ចនិងស្រាវជ្រាវតាមរក​ចាប់ជនឆ្លៀតឱកាស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង