ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ សោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ ហើយបានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ

136

នៅម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានអញ្ជើញ ធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់ នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃម្សិលមិញ។ ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូន ដែលកំពុងចូលរួមនៅ ក្នុងបេសកកម្មរុករកអ្នករងគ្រោះ ដោយសារអាគារបាក់រលំសង្កត់ កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ
និងគ្រួសារនៃសព។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជន ចូលរួមវិភាគទានជួយដ ល់គ្រួសារជនរងគ្រោះផងដែរ។ ចំពោះព័ត៌មានបន្ថែម យើងនឹងជម្រាបជូនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង