ឆក់បានហើយរត់មិនរួច ជាប់អន្ទាក់ប៉ូលិស
ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹង នៅព្រឹកថ្ងៃទី២៤ខែមិថុនានេះ ដោយស្តីពីលទ្ទផលបង្ក្រាប ជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូបលុយ) កាលពីយប់ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៩ម៉ោងជិត១០យប់ នៅចំនុច ផ្លូវបេតុងភូមិ បឹងសាឡាងសង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ដោយកំលាំងល្បាតខណ្ឌ ប៉ុស្តិ៍ឫស្សីកែវបានលឺសំរែកថាចោរ ភ្លាមនោះកំលាំងសមត្ថកិច្ចប៉ូលិស បានជួយអន្តរាគមន៍ភ្លាមៗផងដែរ ដោយឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់។
ឈ្មោះ សន សុីនួន ហៅ អានួនភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់ថ្នាំញៀន)។
ជនរងគ្រោះឈ្មោះ ហេង សុភាពភេទ ស្រី អាយុ ៤០ឆ្នាំ មានទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ។
លោកអធិការបន្តទៀតថា នាមុនពេលកើតហេតុជនរងគ្រោះ គាត់ចេញពីកម្មវិធីឡើងគេហដ្ឋានថ្មីរង់ចាំជិះរឺម៉ក ដើម្បីទៅផ្ទះភ្លាមនោះជនសង្ស័យ បានជិះម៉ូតូមកអែបហើយធ្វើសកម្មភាព ឆក់យកកាបូបហើយធ្លាក់ពីលើម៉ូតូរត់ ។ រួចត្រូវសមត្ថកិច្ចកំពង់ល្បាតឃាត់ បានមួយនាក់យកមកប៉ុស្តិ៍ដើម្បីបន្តនិតិវិធី ។
សម្ភារ ដកហូត ១/កាបូបចំនួន ០១ ក្នុងនោះ មានទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនសុីវ៉ែនប្លើស ២/ប្រាក់ដុល្លាចំនួន៦០ដុល្លារ បានប្រគល់ជូនជនរងគ្រោះវិញ។
ចំពោះមុខអធិការដ្ធានបានធ្វើការស្រាវជ្រាវ រកបក្ខពួកបន្ថែម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕


