ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលក្រុងបាវិត​ ស្ទាក់ចាប់ជនជាតិវៀតណាម ម្នាក់ ជាចោរកាច់កម៉ូតូ ទាំងព្រឹកព្រលឹម

197

ខេត្តស្វាយរៀង​៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង​០៦,១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ​ និងកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាល​ក្រុងបាវិត បានតាមប្រម៉ាញ់​ និងឃាត់ខ្លួនជនសង្ស័យ​ ១​ នាក់​ ឈ្មោះម៉ាយ កុងទឹងអាង (MAI CONG TUAN ANH) ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាំវ៉ាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម បានធ្វេីសកម្មភាព​លួចកាច់(ក)​ ម៉ូតូ ១​ គ្រឿង​ ម៉ាកYamaha SIRIUS ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ 62-P1 452.03​ កាលពីវេលាម៉ោង​០៥:៣០នាទីទាបភ្លឺ​ នៅចំណុចនៅចំណុច​ភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង របស់ជនរងគ្រោះ​ឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង

ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលបានដកហូតវត្ថុតាង​ ម៉ូតូ១​ គ្រឿង​ ម៉ាកYamaha SIRIUS ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ 62-P1 452.03​ សោរសំរាប់ភ្ជាប់ជាមួយឧបករណ៍​ កាច់សោក​ ចំនួន​ ១​ កំផ្លេ​ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយេីងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង