ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅជាអភិបាលខេត្តព្រះសីហនុ

71


ភ្នំពេញ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅកាន់ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ជាមួយគ្នានេះតាមព្រះរាជក្រឹត្យ ក៏បានផ្ទេរលោក យន្ត មីន ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវ ចំពោះករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨ និងរបួស២៦នាក់៕

អត្ថបទដែលជាប់ទាក់ទង