ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យ តែងតាំងលោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា។