ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាច់សត្វព្រៃគ្រប់ប្រភេទ មានលក់នៅខេត្តស្ទឹងត្រែង ជាតាមទីផ្សារ ជាសាធារណៈ

79

ខេត្តស្ទឹងត្រែងៈ បណ្ដាញសង្គមនៅថ្ងៃទី 26 ខែមិថុនានេះ បានផ្សព្វផ្សាយនូវរូបភាពច្រើនពាក់ព័ន្ធនឹងការលក់ដូរសត្វព្រៃនៅក្នុងទឹកដីខេត្តស្ទឹងត្រែងជាពិសេសតាមផ្សារមួយចំនួនតែហាក់បីដូចជាមិនខ្លាចរអានិងសមត្ថកិច្ចនោះទេបានដាក់តាំងសត្វព្រៃជាសាធារណៈក្នុងផ្សារដូចលក់សាច់គោសាច់ជ្រូកសាច់មាន់។ បណ្ដាញសង្គមហ្វេសប៊ុកក៏បានស្នើសុំដល់អភិបាលខេត្តស្ទឹងត្រែងមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការរចរាចរណ៍ក៏ដូចជាការបរបាញ់ដាក់អន្ទាក់សត្វព្រៃយកមកលក់យ៉ាងអនាធិបតេយ្យគ្មានការទប់ស្កាត់។

បណ្ដាញសង្គមបានលើកឡើងថាថា  លោកម៉ុម សារឿន អភិបាលខេត្តពុំទាន់មានឬគ្មានវិធានការទប់ស្កាត់ចាប់បង្រា្កបជនទាំងនោះបាននៅឡើយទេ ថែមទាំងមានការធូរលុងព្រងើយ កន្តើយបណ្ដោយឲ្យជនខិលខូចឆក់ឱកាសធ្វើការបំផ្លិចបំផ្លាញពពួកសត្វព្រៃដែលនៅសេសសល់ក្នុងដែនជំរកសត្វឲ្យបាត់បង់ ថែមទាំងឲ្យមានការធ្វើសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យថែមទៀតផង។

សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកអាជីវកមួយចំនួនបានដាក់តាំងលក់សាច់ពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើនកន្លែងលក់ដង្ហែនៅតាមផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែងនេះ។

ពួកអាជីវកលក់សត្វព្រៃទាំងនោះត្រូវបាន មជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការពីលោកអភិបាលខេត្តបានម្ដងណាទេចេះតែរក្សាទុកឲ្យពួកអាជីវករមួយចំនួនដាក់លក់បានយ៉ាងចំហរបែបនេះ។

ពលរដ្ឋបាននិយាយថាមកពីលោកអភិបាលខេត្តមិនដាក់បទបញ្ជាឲ្យតឹងរឹងមឹងម៉ាត់ចំពោះមន្ដ្រីនៅក្រោមឱវាទរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បានពលរដ្ឋនៅទីនោះបានចោទទៅលើ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងថាឯកឧត្តមអត្ថិភាពការពារ។

ពលរដ្ឋបានបន្ដថា ប្រសិនបើ ឯកឧត្តម មិនមានចំណាត់ការចំពោះមន្ដ្រីជំនាញក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបអ្នកជួញដូរលក់សាច់សត្វព្រៃខុសច្បាប់ទាំងអស់នោះឲ្យទាន់ពេលទេនោះសត្វព្រៃគ្រប់ប្រភេទទាំងនោះ ប្រាកដជាវិនាសក្រោមស្នាដៃរបស់ ឯកឧត្តមកំពុងគ្រប់គ្រងនេះជាមិនខានឡើយ។

ពលរដ្ឋនៅទីនោះមានបំណងថា ដែនជំរកសត្វព្រៃនៅខេត្តស្ទឹងត្រែងបើ ឯកឧត្តម ដាក់ចំណាត់ការមឹងម៉ាត់ទប់ស្កាត់ប្រាកដ សត្វព្រៃទាំងនោះវាមិនវិនាសនោះទេ តែខ្លាចមានមន្ដ្រីនៅក្រោមឱវាទ មិនអនុវត្តតាមនិងអាចថាឃុបឃិតជាមួយជនទុច្ចរិតមួយចំនួនទទួលលាភសក្ការះក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង