ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មសាហាវណាស់ ដុតមនុស្សជាម៉ូតូមួយគ្រឿង ពេលមករកអុសនៅចំការកៅស៊ូ

80

ក្រចេះ៖ ប្រទះឃើញមនុស្សដេកឆេះស្លាប់ខ្ទេចខ្ទីនៅសល់កម្លោចក្នុងភ្នក់ភ្លើង ក្បែរម៉ូតូមួយគ្រឿង ក្នុងដីឡូតិ៍កៅស៊ូចម្ងាយពីផ្លូវលំប្រមាណជា ១០០ម៉ែត្រ ត្រង់ចំណុចផ្លូវកាំភ្លើងធំ ក្នុងឡូតិ៍ចម្ការកៅស៊ូក្រុមហ៊ុនស្នួល ភូមិដូនប៉ុក ឃុំសែ្រចារ ស្រុកស្នួល ខេត្តក្រចេះ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ។
ជនរងគ្រោះឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះកន្លងមកធ្លាប់បានប្រើប្រាស់សារធាតុញៀន។
តាមសម្តីជីដូនរបស់សពដែលដុតឆេះខ្ទេច បាននិយាយថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១០និង០០នាទីព្រឹក ជនរងគ្រោះបានសុំលុយចំនួន ២០០០រៀល ដើម្បីទៅកាប់អុសក្នុងចម្ការកៅស៊ូ បន្ទាប់មកក៏ជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកកលេខ និងកាំបិតផ្គាក់មួយដើម ជិះចេញមកតែម្នាក់ឯង លុះដល់វេលាម៉ោង ១២និង០០នាទី មានកម្មករជៀរជ័រកៅស៊ូ ប្រទះឃើញមានសព មិនស្គាល់អត្តសញ្ញាណ ឆេះស្លាប់ នៅក្បែរម៉ូតូឆេះខ្លោចរោលមើលមិនស្គាល់ រួចរាយការណ៍ជូនសមត្ថកិច្ចភ្លាម ។ ទទួលបានដំណឹងនេះហើយ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធ និងស្រាវជ្រាវរកសាច់ញាតិ អត្តសញ្ញាណសព ។
បច្ចុប្បន្នកម្លាំងជំនាញ ចុះមកធ្វើការស្រាវជ្រាវឃើញមានស្រាបៀរកម្ពុជាចំនួន ៣កំប៉ុង ប្រអប់ស្នោចំនួន១ ក្រៅពីនោះពុំមានអ្វីគួរកត់សម្គាល់ទេ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង