ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅចុះសួរសុខទុក្ខ ចៅសង្កាត់ព្រែកប្រាដែលកំពុងសម្រាកពេទ្យដោយសារជំងឺគ្រុនឈាម

224

ភ្នំពេញ ៖លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ​​ នៅព្រឹកថ្ងៃទី២៥​ ខែកក្តដា​ ឆ្នាំ២០១៩​ បានអញ្ជើញសួរសុខទុក្ខ​លោក​ ងិន​ ធីរ៉ូ​ ចៅសង្កាត់ព្រែកប្រា​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកមានជ័យ​ ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ខណៈចុះសួរសុខទុក្ខលោកចៅសង្កាត់ព្រែកប្រា ដែលកំពុងសម្រាកព្យាបាលជំងឺនេះ លោក ចេង មុនីរ៉ាបានឧបត្តម្ភជាថវិកាចំនួន​ ៨០ម៉ឺនរៀល​ រួមនឹងផ្លែឈើ​ និងទឹកដោះគោ​ឆៅផងដែរ។

សូមបញ្ជាក់ថា លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកមានជ័យ ។

 

អត្ថបទដែលជាប់ទាក់ទង