ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​១៥០​នាក់​ កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​កា​រ៉ា​អូ​ខេ​ “​អូ​បា​ម៉ា​”​ ត្រូវ​នគរបាលខេត្តព្រះសីហនុ ​បង្ក្រាប​

122

ព្រះ​សីហ​នុ​៖​ នៅ​វេលា​ម៉ោង​៣​នឹង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ក្រាប​ក្លឹ​ប​កំសាន្ត​ ឈ្មោះ​ លោក​ អូ​បា​ម៉ា​ ប្រើប្រាស់​គ្រឿងញៀន​ ដោយ​បាន​ឃាត់ខ្លួន​ មនុស្ស​ប្រុស​-​ស្រី​ ជនជាតិ​ចិន​/​ខ្មែរ​ចំនួន​១៥៤​នាក់​ ស្រី​៤៩​ នាក់​ (​ខ្មែរ​៨​នាក់​ ស្រី​៦​នាក់​)​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាល​ ខេត្ត​ព្រះ​សីហ​នុ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ ក្រោម​ការ​សម្របសម្រួល​ ផ្នែក​ច្បាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។​ ​ទីតាំង​ក្លឹ​ប​កំសាន្ត​ឈ្មោះ​Obama​ Club​ (​អិ​ល​វី​ចាស់​)​ របស់​ ជនជាតិ​ចិន​ ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។
​លោក​វរសេនីយ៍ទោ​សួ​ស​ សីលា​ ស្នងការ​រង​ទទួល​ការងារ​ ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​៖​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ បាន​រក​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​សេព​ គ្រឿងញៀន​ ជាក់ស្តែង​តែ​ម្តង​ព្រមទាំង​ចាប់​យក​បាន​ថ្នាំ​ ញៀន​ជា​ច្រើន​មុខ​និង​ឧបករណ៍​សម្រាប់​សេព​ថ្នាំ​ញៀន​ចំនួន​។​

​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចាប់​យក​បាន​ភស្តុ​តាង​មាន​ ជ្រុ​ញ​សម្រាប់​ប្រើ​គ្រឿងញៀន​ចំនួន​៣៥​ជ្រុ​ញ​ និង​គ្រឿងញៀន​ Ketamin​ មួយ​ចំនួន​ឃាត់ខ្លួន​ មនុស្ស​ប្រុស​-​ស្រី​ ជនជាតិ​ចិន​ និង​ខ្មែរ​ចំនួន​១៥៤​នាក់​ ស្រី​៤៩​នាក់​ (​ខ្មែរ​៨​នាក់​ ស្រី​៦​នាក់​។​
​លោក​សួ​ស​ សីលា​ បាន​បញ្ជាក់​បន្ថែម​ថា​៖​មនុស្ស​ចំនួន​១៥៤​នាក់​ សមត្ថកិច្ច​កំពុង​សាកសួរ​ និង​ធ្វើតេស្ត​រក​មើល​ សារធាតុ​ញៀន​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ ទៅ​សាលាដំបូង​ ៕

អត្ថបទដែលជាប់ទាក់ទង