ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធិនពីរនាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ស្ពាន ស្រាប់តែទឹកហូរបុកខ្លាំង បណ្តាលឲ្យបាក់ដីស្ពាន គួចយកទៅបាត់

108

មានយោធិនពីរនាក់ បម្រើការងារនៅអង្គភាពវរៈកាំភ្លើងធំ ទីបញ្ជាការស្រាលយុទ្ធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់នៅ​ ពេល កំពុងជិះម៉ូតូឌុបគ្នាឆ្លងកាត់ស្ពានមួយកន្លែង ត្រូវទឹកហូរបុកខ្លាំងបាក់ដីស្ពានគួចយកអ្នក​ទាំងពីរ រួមនឹងម៉ូតូបាត់ស្រមោលឈឹង ។ រហូតមកដល់រសៀលថ្ងៃទី២៥កក្កដា សមត្ថកិច្ចពុំទាន់រកឃើញ យោធិនពីរនាក់ នោះនៅឡើយទេ ហើយក៏ពុំស្លាប់ ឬរស់នោះដែរ។

ឃ្លីបវីដេអូមួយត្រូវបានគេផ្សព្វផ្សាយដោយអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរលាយគ្រោះធម្មជាតិ កេីតឡេីង​នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩​៕

អត្ថបទដែលជាប់ទាក់ទង