លោក ឌី រ័ត្នខេមរុណ ចុះផ្សព្វផ្សាយ និងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការប្រុងប្រយត្ន័ ទប់ស្កាត់អោយបាន ខ្ពស់បំផុតពីបញ្ហាកើតឡើងជំងឺគ្រុនឈាម
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នឹង លោក ប៉ុក បូរិន្ទ ប្រធានការិយាល័យ ប្រតិបត្តិបាសាក់ខណ្ឌមានជ័យ តំណាងឱ្យមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៩ បានបេីកយុទ្ធនាការបាញ់ថ្នាំមុស ក្នុងសង្កាត់បឹងទំពុនទី១ នឹង សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រួមគ្នា
លប់បំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍យេីង ដេីម្បី រួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា បើតាមតួរលេខរបស់ក្រសួងសុខាភិបាល គិតត្រឹមសប្តាហ៍ទី ៣ ខែ កក្កដា ឆ្នាំ ២០១៩ ជំងឺគ្រុនឈាម សរុបចំនួន ៣៣,០០០ករណី ក្នុងនោះស្លាប់បាត់បង់ជីវិត មាន ៣៣ នាក់ ហើយ តែទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់បានទាន់ពេលវេលា តែបើយើងធៀបទៅប្រទេស ហ្វីលីពីន គឺអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើងអ្នកស្លាប់នៅហ្វីលីពីនជាង ៤០០នាក់ហើយរហូត ដល់រដ្ឋាភិបាលប្រកាសអាសន្ន ។
ដូចនេះមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមបានយ៉ាងឆាប់រហ័សតាមរយះ ៖
– ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង…. ជាជម្រកមូសខ្លា )។
– ការទុកដាក់សំបកកង់ឡាន កង់ម៉ូតូ ហាលភ្លៀងនៅក្នុងសហគមន៍ គឺ ជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់ ។ គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម ៕