ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យអំពាវនាវអោយ ប្រជាពលរដ្ឋចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ឲ្យមានប្រសិទ្ធភាព

79

ភ្នំពេញចណៈដែលជំងឺគ្រុនឈាមនៅឆ្នាំនេះមានការកើនឡើងយ៉ាងគួរឲ្យព្រួយបារម្ភនោះលោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌអំពាវនាវអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមឲ្យមានប្រសិទ្ធភាពនោះ

    លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យអំពាវនាវបែបនេះខណៈលោកដឹកនាំក្រុមការងារបន្តចុះបាញ់ថ្នាំមូសនិងចុះផ្សព្វផ្សាយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការប្រុងប្រយ័ត្នទប់ស្កាត់ឱ្យបានខ្ពស់បំផុតពីបញ្ហាកើតឡើងជំងឺគ្រុនឈាម

   ការចុះបាញ់ថ្នាំមូសនិងចុះផ្សព្វផ្សាយអំពាវនាវនេះមានការចូលរួមពីលោកប៉ុកបូរិន្ទប្រធានការិយាល័យប្រតិបត្តិបាសាក់ខណ្ឌមានជ័យតំណាងឱ្យមន្ទីរសុខាភិបាលដែលធ្វើឡើងក្នុងសង្កាត់បឹងទំពុនទី១, សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ

   ដោយឡែកនៅរសៀលថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៩នេះក្រុមការងារដឹកនាំលោកឌីរ័ត្នខេមរុណបានបន្តចុះបាញ់ថ្នាំមូសនិងដាក់ថ្នាំអាល់ប៊ែតនៅសង្កាត់ចាក់អង្រែលើដោយធ្វើការបាញ់នៅភូមិព្រែកតានូនិងក្នុងសាលាបឋមសិក្សាចាក់អង្រែលើលោកថានេះជាលើកទី៣ហើយលោកថានឹងបន្តចុះដាក់ថ្នាំអាប៊ែតនិងថ្នាំមូសទូទាំង៧សង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជ័យដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋគ្មានជំងឺគ្រុនឈាម

   ដើម្បីទប់ស្គាតនៃជំងឺនេះលោកបានឲ្យដឹងថាយុទ្ធនាការនេះនិងធ្វើឡើងជាបន្តបន្ទាប់ទូទាំង៧សង្កាត់ក្នុងខណ្ឌមានជ័យដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាមម៉្យាងទៀតយុទ្ធនាការនេះដែរក៏មានការដាក់ថ្នាំអាលបែតតាមផ្ទះប្រជាពលរដ្ឋនិងមានបាញ់ថ្នាំសម្លាប់មូសខ្លាតាមទីសាធារណៈដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំឲ្យកើតមានឡើងជាបន្តទៀត។

    លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យរួមគ្នាលុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍យើងដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

  លោកអភិបាលរងខណ្ឌមានជ័យបានលើកឡើងថាបើតាមតួរលេខរបស់ក្រសួងសុខាភិបាលគិតត្រឹមសប្តាហ៍ទី៣ខែកក្កដាឆ្នាំ២០១៩ជំងឺគ្រុនឈាមសរុបចំនួន៣៣.០០០ករណីក្នុងនោះស្លាប់បាត់បង់ជីវិតមាន៣៣នាក់ហើយតែទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់បានទាន់ពេលវេលាតែបើយើងធៀបទៅប្រទេសហ្វីលីពីនគឺអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើងអ្នកស្លាប់ជាង៤០០នាក់រហូតដល់រដ្ឋាភិបាលប្រកាសអាសន្ន

លោកបន្តថាដូចនេះមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមបានយ៉ាងឆាប់រហ័សតាមរយៈទឹកដក់ជាជម្រកមូសខ្លា  (ទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូសំបកកំប៉ុងដបវត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លាការទុកដាក់សំបកកង់ឡានកង់ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់

 

អត្ថបទដែលជាប់ទាក់ទង