ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សង្ស័យ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ លើ បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់​អាយុ​៧០​ឆ្នាំ ដែល​បាន​រត់គេច​ចេញពី​កន្លែង​ស្នាក់នៅ​

62

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាស​ព័ត៌មាន​ថា ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ មិនមាន​ករណី​ជា​សះ​ស្បេ​ី​យ និង​មាន​ករណី​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ០១​នាក់ ដែល​បាន​រាយការណ៍​ដោយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប (​បច្ចុប្បន្ន កំពុង​រងចាំ​ការបញ្ជាក់​បន្ថែម​ពី​មន្ទីរ​ពិសោធ​ន៌​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​) បាន​រត់គេច​ចេញពី​កន្លែង​ស្នាក់នៅ​ក្នុងភូមិ​គ្រួស ឃុំ​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប មកទល់ពេលនេះ អាជ្ញាធរ​រក​មិនទាន់​ឃេ​ី​ញ​ទេ​។

សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ផ្តល់ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ទីរ​សុខាភិបាល​ខេត្ត ឫ​ទាក់ទង​លេខ ១១៥ ឫ​តាម​លេខ​ទូរស័ព្ទ​ដែលមាន​ផ្តល់ជូន​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​ខាងក្រោម​នេះ​។

​ប្រសិន​បេ​ី​លោកអ្នក​បាន​ឃេ​ី​ញ​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៧០​ឆ្នាំ នេះ ដែល​អធិការដ្ឋាន​នគ​របាល​ក្រុង​សៀមរាប បានប្រកាស​ផ្សាយ​រក​តាំងពី​យប់​ម៉ោង​ប្រហែលជា ២១​និង​១៥​នាទី​នៃ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ​រួច​ហេ​ី​យ​។

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា មាន​ករណី​សង្ស័យ​វិជ្ជមាន​វីរុស​កូ​វីដ​-១៥ ថ្មី នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ចំនួន ១​នាក់ (​គឺជា​បុរស​ជនជាតិ​ហុង​គ្រី អាយុ ៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​)​ដែល​បាន​រាយការណ៍​ដោយ​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ បុរស​រូបនេះ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​លទ្ធផល​តេស្ត​របស់គាត់​នៅពេលនោះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ បន្ទាប់មក​គាត់​ត្រូវបាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កន្លែង​ស្នាក់នៅ​របស់​តាម​អាសយដ្ឋាន​ខាងលើនេះ នៅ​ខេត្តសៀមរាប រហូតដល់​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់គាត់​ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​ឡើងវិញ​ក៏បាន​បង្ហាញ​លទ្ធ​ផលស​ង្ស័​យ​ថា វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន (​មកដល់​នៅវេលា​យប់​ម៉ោង​ប្រហែលជា ១១​និង​០០ យប់ នៃ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០) ធ្វើការ​វិភាគ​បញ្ជា​ក់នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ការ វិភាគ​របស់​វិទ្យាស្ថាន​នេះ នឹងធ្វើ​នៅវេលា​ព្រឹក​នៃ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ រីឯ​លទ្ធផល​រំពឹងថា​នឹង​អាច​ទទួលបាន​នៅ​ល្ងាច​នៃ​ថ្ងៃ​ដដែល​។​

​សូម​ជម្រាបជូន​ផងដែរ​ថា​ទន្ទឹមនឹង​ពេលវេលា​បញ្ជូន​សំណាក​និង​ទន្ទឹងរង់ចាំ​ការវិភាគ​បញ្ជាក់​ពី​ភាព​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ស្រាប់តែ​ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មិនអាច​ទាក់ទង​ជាមួយ​បុរស​រូបនេះ​បានឡើយ ដោយ​បុរស​ខាងលើនេះ បាន​រត់គេច​ចេញពី​កន្លែង​ស្នាក់នៅ​ខាងលើ​របស់គាត់​បាត់​តែម្តង​។ បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ព្យាយាម​រុករក​បុរស​ជនជាតិ​ហុង​គ្រី​រូបនេះ តែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​ប្រសិនបើ​នៅ​ល្ងាច​នៃ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់គាត់ ពិតជា​ឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មែន​នោះ ស្ថានភាព​គេចវេស​របស់គាត់​បែបនេះ (​តាំងពី​ម៉ោង​ប្រហែលជា ៩​យប់​នៃ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២០ រហូតមកទល់​ពេលនេះ​) នឹង​អាចមាន​ហានិភ័យ​ឆ្លង​ដល់​សហគមន៍ បើ​គាត់​ធ្វើដំណើរ ច្រើន និង​ជួប​មនុស្ស​ច្រើន​។ ក្រុម​ឆ្លើយតប​បន្ទាន់ និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ នៅពេល​រកឃើញ​បុរស​នេះ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប ហើយ​ប្រសិនបើ​មាន​លោក​អ្នកណា បានឃើញ ឬ​ដឹង​ព័ត៌មាន​អំពី​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៧០​ឆ្នាំនេះ សូម​លោកអ្នក មេត្តាជួយ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ឆាប់​ជាទីបំផុត​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច (​មានការ​អំពាវនាវ​ស្រាវជ្រាវ​រក​របស់​អធិការដ្ឋាន​ស្នងការ​នគរបាល​ក្រុង សៀមរាប​តាំងពី​យប់​ម៉ិ​ញ​) ឬ​តាម​លេខ ១១៥ ឬ​តាម​លេខ​ទូរស័ព្ទ​ខាងក្រោម​នេះ ដើម្បី​ក្រសួង អាច​ចាត់វិធានការ​សុខាភិបាល បាន​ទាន់ពេលវេលា ហើយ​បងប្អូន​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាងលើនេះ សូម​ចូលរួម​មក​បង្ហាញខ្លួន នៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ដើម្បី​រួមគ្នា​អាច​នឹង​បញ្ចៀស​បាន​នូវ​ការចម្លង ចូល​សហគមន៍​៕

អត្ថបទដែលជាប់ទាក់ទង